នាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពី «ប្រព័ន្ធបៀវត្សមន្ត្រីរាជការនៅកម្ពុជា» ជូនដល់កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧
រាជធានីភ្នំពេញ ថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា គ.ស. ២០១៧ នៅសហសាលសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពី «ប្រព័ន្ធបៀវត្សមន្ត្រីរាជការនៅកម្ពុជា» ជូនដល់កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។