បាឋកថា ស្ដីពី ”តួនាទី ភារកិច្ច និងការអនុវត្តមុខងាររបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា” ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨
ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ឯកឧត្ដម គង់ សារាជ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញធ្វើបាឋកថា ស្ដីពី ”តួនាទី ភារកិច្ច និងការអនុវត្តមុខងាររបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា” ជូនដល់កម្មសិក្សាការីមន្រ្ដីជាន់ខ្ពស់-មន្រ្តីមធ្យម ឆ្នាំ២០១៧ និងសិស្សមន្រ្ដីជាន់ខ្ពស់ជំនាន់ទី១០ នៃ សាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាលផងដែរ ក្រោមការដឹកនាំ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។