សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងមហាផ្ទៃ អញ្ជើញផ្ដល់បាឋកថា ស្ដីពី ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា» ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨
ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធស័ករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ រសៀល នៅសាលប្រជុំក្រសួងមហាផ្ទៃ អាគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងមហាផ្ទៃ អញ្ជើញផ្ដល់បាឋកថា ស្ដីពី ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា» ជូនដល់កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យម ឆ្នាំ២០១៧ និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។