ប្រជុំស្ដីពី «កម្មវិធីសិក្សាបណ្ដុះបណ្ដាលបន្តឆ្នាំ២០១៧ កន្លងមក និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធ» ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨
ថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅសហសាលសាលាភូមិន្ទរដ្ឋបាលក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល មានកិច្ចប្រជុំសំណេះសំណាលមួយ ស្ដីពី «កម្មវិធីសិក្សាបណ្ដុះបណ្ដាលបន្តឆ្នាំ២០១៧ កន្លងមក និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធ» ដែលមានការចូលរួមពី កម្មសិក្សាការីវគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យម ឆ្នាំ២០១៧