សាលាភូមិន្ទរដ្ឋបាល បានរៀបចំការជ្រើសរើសកន្លែងទៅបំពេញការងារ នៅតាមក្រសួង-ស្ថាប័ននានា របស់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី៩ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨
(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៥ម៉៣០នាទីរសៀល នៅបន្ទប់កោះកេរ នៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំការជ្រើសរើសកន្លែងទៅបំពេញការងារ នៅតាមក្រសួង-ស្ថាប័ននានា របស់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។