ពិធីបើកវគ្គ «វគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងអង្គភាពសាធារណៈ(វគ្គទី១) និងវគ្គបណ្ដុះបណ្ដាលរដ្ឋបាលសាធារណៈ(វគ្គទី១)» ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គ «វគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងអង្គភាពសាធារណៈ(វគ្គទី១) និងវគ្គបណ្ដុះបណ្ដាលរដ្ឋបាលសាធារណៈ(វគ្គទី១)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមទាំងអស់ នៃវគ្គទាំងពីរដើម្បីស្ដាប់ការណែនាំអំពី គោលការណ៍មួយចំនួនពាក់ព័ន្ធទៅនឹង ដំណើរការវគ្គបណ្ដុះបណ្ដាលទាំងពីរខាងលើនេះ។ ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨