សិក្ខាសាលា ស្តីពីវគ្គបណ្តុះបណ្តាល «កសាងសមត្ថភាពក្នុងប្រព័ន្ធអប់រំដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការនៅប្រទេសកម្ពុជា» ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨
ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាលបានរៀបចំសិក្ខាសាលា ស្តីពីវគ្គបណ្តុះបណ្តាល «កសាងសមត្ថភាពក្នុងប្រព័ន្ធអប់រំដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការនៅប្រទេសកម្ពុជា» Workshop on the Training Program: «Building Capacity in the Education System to Implement Decentralisation Reform (Cambodia)» The Auditoruim, Royal School of Administration, Friday 25th May 2018 ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីៈ - លោកបណ្ឌិត George Odhiambo សាស្ត្រាចារ្យនៅសាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី - លោកជំទាវ អគ្គរដ្ឋទូតអូស្រ្តាលី - តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - តំណាងក្រសួងអប់រំ យុវជន និងកីឡា - តំណាងក្រសួងមុខងារសាធារណៈ - សិក្ខាកាមដែលបានកំពុងសិក្សាក្នុងវគ្គនេះ ព្រមទាំងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់១០ នៃសាលាភូមិន្ទរដ្ឋបាល