ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបជាមួយ មន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៧ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបជាមួយមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៧ និងផ្ដល់ការណែនាំផ្សេងៗពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល។