ពិធី«បិទវគ្គ និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនដល់មន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០១៦ សម្រាប់វគ្គទី៣ និងវគ្គទី៤» ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធី«បិទវគ្គ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០១៦ សម្រាប់វគ្គទី៣ និងវគ្គទី៤» នារសៀលថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល។