បាឋកថា ស្ដីពី «ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា» ជូនយុវជន និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលអញ្ជើញធ្វើបាឋកថា ស្ដីពី «ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា» ជូនយុវជន និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៣០០នាក់ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងពង្រីកការយល់ដឹងបន្ថែមជូនដល់យុវជន និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលដោយមានកិច្ចសហការ សម្របសម្រួលពី សាលាភូមិន្ទរដ្ឋបាល និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមុខងារសាធារណៈ នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងសហសាលសាលាភូមិន្ទរដ្ឋបាល។