«ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីអង្គការ មិនមែនរដ្ឋាភិបាល» ដែលធ្វើបទឧទ្ទេសនាមដោយ ឯកឧត្ដម ប្រាក់ សំអឿន ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី «ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីអង្គការ មិនមែនរដ្ឋាភិបាល» ដែលធ្វើបទឧទ្ទេសនាមដោយ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃជូនដល់ -កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ចំនួន ១២១នាក់ -កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលចំនួន ១៦២នាក់ និង -សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ ចំនួន ៦០នាក់ នៅក្នុងសហសាលសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨