សាលាភូមិន្ទរដ្ឋបាល រៀបចំទិវាដាំកូនឈើ និងស្តាប់បាឋកថា ស្ដីពី «ការអប់រំផ្លូវចិត្តក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា» ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨
ថ្ងៃច័ន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល វិក្រឹត្យការមន្ត្រីមធ្យម វិក្រឹត្យការមន្ត្រីក្រមការទាំងអស់ និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល រៀបចំទិវាដាំកូនឈើ និងស្តាប់បាឋកថា ស្ដីពី «ការអប់រំផ្លូវចិត្តក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា» ដោយមានការជួយឧបត្ថម្ភពី ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា រមណីយដ្ឋានជាតិគិរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។