«ច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» ដែលឧទ្ទេសនាមដោយឯកឧត្ដម សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨
នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដមបណ្ឌិត សួន រ៉ានី នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធី បាឋកថា ស្ដីពី «ច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» ដែលឧទ្ទេសនាមដោយឯកឧត្ដម សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនដល់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ចំនួន១២១អង្គ/នាក់ និងវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន១៦២អង្គ/នាក់ សរុបចំនួន២៨៣អង្គ/នាក់។