នាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួប លោកជំទាវ អេវ៉ា ង្វៀនប៊ិញ អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ហ្គីយ៉ូម ណាកហ្សូឡេ ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួប លោកជំទាវ អេវ៉ា ង្វៀនប៊ិញ អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ហ្គីយ៉ូម ណាកហ្សូឡេ ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ ដើម្បីពិភាក្សានិងជ្រាបកាន់តែច្បាស់អំពីការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងលទ្ធភាពកិច្ចសហប្រតិបត្តិការ រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយនឹងស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងគ្រឹះស្ថានអប់រំជាន់ខ្ពស់មួយចំនួននៅប្រទេសបារាំងនាពេលអនាគត។