កម្មវិធីពិនិត្យសុខភាពដោយ «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហព័ន្ធស្ត្រីដើម្បីសន្តិភាពសកលលោក» មកពីប្រទេសជប៉ុន ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨
នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាលដឹកនាំដោយលោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល រៀបចំកម្មវិធីពិនិត្យសុខភាពលើកទី១ ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់ ដែលកំពុងសិក្សា នៅសាលាភូមិន្ទរដ្ឋបាលដោយ «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហព័ន្ធស្ត្រីដើម្បីសន្តិភាពសកលលោក»មកពីប្រទេសជប៉ុន។