នាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំ មន្ត្រីសាលាភូមិន្ទរដ្ឋបាល និងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨
នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំ មន្ត្រីសាលាភូមិន្ទរដ្ឋបាល ចំនួន ១០រូប និងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ឧដុង្គវេនរសៀល និងអង្គរធំវេនរសៀលចំនួន ៨០អង្គ/នាក់ ចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស និងសម្ពោធសមិទ្ធិផលនានា ក្នុងបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅបញ្ជាការដ្ឋានអង្គរក្ស (ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល)។