លោក សុខ សេងយ៉ន បានអញ្ជើញដឹកនាំ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ចូលគោរពវិញ្ញាណក្ខន្ធរបស់ លោកវេជ្ជបណ្ឌិត Beat Richner ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨
នៅរសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយក សាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ចូលគោរពវិញ្ញាណក្ខន្ធរបស់ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅមន្ទីរពេទ្យគន្ធបុប្ផា។ លោកវិជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព កាលពីវេលាម៉ោង ២:៤៥នាទី នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វីស ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយរោគាពាធ។