ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញធ្វើបាឋកថា ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ» ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨
នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញធ្វើបាឋកថា ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ» ដោយមានការស្វាគមន៍ពីលោក ទេព កុសល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត សួន រ៉ានី នាយកស្ដីទីសាលាភូមិន្ទរដ្ឋបាល ដើម្បីចែកជូនដល់ ១. កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ២. កម្មសិក្សាការី វគ្គវិក្រឹត្យការគ្រប់គ្រង់រដ្ឋបាលនិង ៣. សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៣៤0 អង្គ/នាក់។