សិក្ខាកាម វគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី ឆ្នាំ២០១៩ ក្រុមទី១ បានចុះធ្វើសកម្មភាពការងារសង្គម ក្រោមប្រធានបទ "កុមារអូទីហ្សឹម និងសង្គម" នៅអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀល ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ សិក្ខាកាម វគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្ត្រី ឆ្នាំ២០១៩ ក្រុមទី១ បន្ទប់ភ្នំពេញ វេនរសៀល បានចុះធ្វើសកម្មភាពការងារសង្គម ក្រោមប្រធានបទ "កុមារអូទីហ្សឹម និងសង្គម" នៅអង្គការជំនួយ នៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមានទីតាំងស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ការអនុវត្តន៍សកម្មភាពសង្គមនេះ ផ្តោតសំខាន់លើ ១.ការសួរសុខទុក្ខកុមារ និងផ្តល់ក្តីសង្ឃឹមដល់កុមារ ២.ចែកអំណោយ និងអាហារសម្រន់សម្រាប់កុមារ ៣.ការយកចិត្តទុកដាក់ ការផ្តល់តម្លៃខ្ពស់ដល់ការតស៊ូ ការមិនបោះបង់គ្នា និងតម្លៃនៃក្តីស្រលាញ់។