កម្មវិធីដាំដើមឈើ និងបាឋកថាស្ដីពី នយោបាយឈ្នះ ឈ្នះ និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ឧទ្ទេសនាមដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨
នាព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល អញ្ជើញដឹកនាំមន្ត្រីសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមកម្មវិធីដាំដើមឈើ និងបាឋកថាស្ដីពី នយោបាយឈ្នះ ឈ្នះ និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ឧទ្ទេសនាមដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដោយមានកិច្ចសហការរវាង សាលាភូមិន្ទរដ្ឋបាល ជាមួយក្រសួងបរិស្ថាន និងក្រសួងការពារជាតិ នៅវិមានឈ្នះ ឈ្នះ។