ប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលបានដឹកនាំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលប្រជុំ ស្ដីពី «ការពិនិត្យ និងពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពី ការរៀបចំសាលាភូមិន្ទរដ្ឋបាល» ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាលបានដឹកនាំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលប្រជុំ ស្ដីពី «ការពិនិត្យ និងពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពី ការរៀបចំសាលាភូមិន្ទរដ្ឋបាល» នៅក្នុងបន្ទប់ប្រជុំជាន់ផ្ទាល់ដី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងនោះឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍លើកឡើងអំពី កម្មវិធីសិក្សានៅក្នុងសាលាភូមិន្ទរដ្ឋបាល និងកំណែទម្រង់មួយចំនួន របស់សាលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបណ្ដោះបណ្ដាល និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមបណ្ដាក្រសួង- ស្ថាប័នដែលមានការកើនឡើង និងដើម្បីគាំទ្រ ដល់ការធ្វើកំណែទម្រង់ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។