កិច្ចប្រជុំពិភាក្សាលើប្រធានបទការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល ជាមួយអ្នកបច្ចេកទេសអង្គការ UNDP ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុង វិនទិ នាយករងនៃសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលព្រមទាំង លោក-លោកស្រីជាតំណាងនាយកដ្ឋានទាំងបួនបានជួបប្រជុំជាមួយអ្នកបច្ចេកទេសអង្គការ UNDP ដើម្បីពិភាក្សាលើប្រធានបទនៃការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល នៅក្នុងបន្ទប់ទទួលភ្ញៀវជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាល។