សិក្ខាសាលា ស្ដីពី «ការចែករំលែកបទពិសោធន៍ នៃការអនុវត្តគម្រោងអន្តរក្រសួង នៃកម្មវិធីអភិវឌ្ឍន៍សម្ថភាព មន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា» សហការរៀបចំដោយ៖ ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល មូលនិធិអន្តរជាតិ Temasek និងវិទ្យាស្ថានបណ្ដុះបណ្ដាលមន្ត្រីរាជការ របស់ប្រទេសសិង្ហបុរី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦៧២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងកម្មវិធី សិក្ខាសាលា ស្ដីពី «ការចែករំលែកបទពិសោធន៍ នៃការអនុវត្តគម្រោងអន្តរក្រសួង នៃកម្មវិធីអភិវឌ្ឍន៍សម្ថភាព មន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា» សហការរៀបចំដោយ៖ ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល មូលនិធិអន្តរជាតិ Temasek និងវិទ្យាស្ថានបណ្ដុះបណ្ដាលមន្ត្រីរាជការ របស់ប្រទេសសិង្ហបុរី ហើយជាផ្នែកមួយនៃបណ្ដាលកម្មវិធីបណ្ដុះបណ្ដាល ដើម្បីគាំទ្រដល់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា។ ក្នុងន័យនេះឯកឧត្ដមក៏បានបញ្ជាក់ដែរថា ក្នុងពេលកន្លងមក យើងបានបញ្ចប់ដោយជោគជ័យ នូវកម្មវិធីបីដំបូង គឺសន្និសិទ ទី១ ស្ដីពី «ភាពជាអ្នកដឹកនាំ» ទី២ ស្ដីអំពី «ការកសាងសមត្ថភាព ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្ដូរ» ទី៣ ស្ដីពី «ការគ្រប់គ្រងនិងការអនុវត្តការផ្ដល់សេវាដ៏ល្អប្រសើ» និង ទី៤ គឺជា«ដំណើរទស្សនកិច្ចសិក្សា លើបទពិសោធន៍ ក្នុងការផ្ដល់សេវាសាធារណៈ របស់ប្រទេសសិង្ហបរី» ដែលជាដំណើរទស្សនកិច្ចសិក្សា របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ទៅប្រទេសសិង្ហបុរី។ តាមរយៈនេះឯកឧត្ដម ក៏បានសម្ដែងការកោតសរសើរដ៏ស្មោះ ចំពោះមូលនិធិ Temasek អន្តរជាតិ និង Civil Service College សិង្ហបុរី សម្រាប់ការជួយគាំទ្រលើគម្រោងនេះ។