កម្មវិធីផ្សព្វផ្សាយស្នាដៃនិងសមិទ្ធផលរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧទ្ទេសនាមដោយ ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សានីតិកម្ម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបាឋកថា ស្ដីពី «កម្មវិធីផ្សព្វផ្សាយស្នាដៃនិងសមិទ្ធផលរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឧទ្ទេសនាមដោយ ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សានីតិកម្ម ព្រមទាំងមន្ត្រី និងសហការី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គ-បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម ជូនដល់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០១៨ សរុបចំនួន ៣០០ អង្គ/នាក់ នៃសាលាភូមិន្ទរដ្ឋបាល កម្មវិធីប្រព្រឹត្តទៅនៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល។