ពិធី បិទវគ្គនិងចែកវិញ្ញាបនបត្រជូនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាខេត្តកណ្ដាល និងខេត្តព្រៃវែង នៃក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨
នៅព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធី បិទវគ្គនិងចែកវិញ្ញាបនបត្រជូនគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាខេត្តកណ្ដាល និងខេត្តព្រៃវែង នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីយភាពឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម នៀ សុផន អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។