សាលាភូមិន្ទរដ្ឋបាល សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សហព័ន្ធស្ត្រីដើម្បីសន្តិភាពពិភពលោក (WFWP) មកពីប្រទេសជប៉ុន ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សាលាភូមិន្ទរដ្ឋបាលសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហព័ន្ធស្ត្រីដើម្បីសន្តិភាពពិភពលោក (WFWP) មកពីប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមដោយលោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ហើយក្រុមគ្រូពេទ្យបានធ្វើបទបង្ហាញ ស្ដីពី «ទំនាក់ទំនងជម្ងឺទឹកនោមផ្អែម និងរលាកអញ្ចាញធ្មេញ» និងពិនិត្យសុខភាពជូនដល់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម និងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីក្រមការ ព្រមទាំងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាលសរុបចំនួន ៤៥៨ អង្គ/នាក់នៅសាលាភូមិន្ទរដ្ឋបាល