ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកម្មវិធី The Leading Asia Forum នៅទីក្រុង Tokyo ប្រទេសជប៉ុន ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨
ថ្ងៃអង្គារ ១២រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកម្មវិធី The Leading Asia Forum ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅ វិទ្យាស្ថានជាតិជាន់ខ្ពស់សម្រាប់ការសិក្សានយោបាយ (GRIPS) ក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ដោយមានការចូលរួមពីប្រទេសជប៉ុន និងបណ្តាលប្រទេស អាស៊ានផ្សេងទៀត រួមមាន ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ព្រះរាជាណាចក្រថៃ ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសព្រុយណេ ប្រទេសហ្វីលីពីន និងប្រទេសមីយ៉ាន់ម៉ា ដោយមានការសហការរៀបចំឡើងដោយ៖ GRIPS សហការជាមួយ JICA ក្នុងគោលដៅពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។