ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់ បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម» ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សាលាភូមិន្ទរដ្ឋបាលដោយមានឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល ទទួលបានកិត្តិយសពី ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដមបានបរិច្ចាគពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញផ្ដល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម» ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៣៦២ អង្គ/នាក់។ ក្នុងនេះ ឯកឧត្ដមនាយក ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា បាឋកថានេះ ពិតជាផ្ដល់នូវសារៈប្រយោជន៍កាន់តែច្រើន ក្នុងការស្វែងយល់ពីការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍសង្គមជាតិ។