កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីក្រមការ បន្ទប់ភ្នំពេញ វេនរសៀល ឆ្នាំ២០១៨ បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ" ការអប់រំ និងផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក " ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨
នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីក្រមការ បន្ទប់ភ្នំពេញ វេនរសៀល ឆ្នាំ២០១៨ បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ" ការអប់រំ និងផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក " នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រែកស្តី ស្ថិតនៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដែលដឹកនាំដោយលោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត តំណាងឱ្យ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។ ការអនុវត្តសកម្មភាពសង្គមនេះ ផ្តោតសំខាន់លើ ១.ណែនាំច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស ២.ចែកឯកសារជំនួយស្មារតីច្បាប់ចរាចរណ៍ចំនួន ៣០០ច្បាប់ ៣.ចែកមួកសុវត្ថិភាពចំនួន ៣០០មួក ៤.តម្លើងផ្ទាំងផ្សព្វផ្សាយចូលរួមគោរពច្បាប់ចរាចរណ៍ ៥.ចែកថ្នាំពេទ្យ និង ៦.ដាំកូនឈើ។