កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល បន្ទប់លង្វែក វេនរសៀល ឆ្នាំ២០១៨ បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ" ការអប់រំ និងបរិស្ថាន " ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨
ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល បន្ទប់លង្វែក វេនរសៀល ឆ្នាំ២០១៨ បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ" ការអប់រំ និងបរិស្ថាន " នៅអនុវិទ្យាល័យ រំចេក ស្ថិតនៅក្នុង ភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងឱ្យ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។