នាយកសាលាភូមិន្ទរដ្ឋបាល បានទទួលថវិកាពី កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ សម្រាប់កសាង កែលម្អ ឧទ្យានសម្តេចវិបុលបញ្ញា សុខ អាន នៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលថវិកាពី កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់អង្គរធំ ឆ្នាំ២០១៥ ចំនួន១០០០$ (មួយពាន់ដុល្លារ) សម្រាប់កសាង កែលម្អ ឧទ្យានសម្តេចវិបុលបញ្ញា សុខ អាន នៅសាលាភូមិន្ទរដ្ឋបាល។