នាយកសាលាភូមិន្ទរដ្ឋបាល បានទទួលស្វាគមន៍ លោកស្រីសាស្រ្តាចារ្យបណ្ឌិត Ouidad TEBBAA នាយកថ្មីនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង ប្រចាំនៅតំបន់អាស៊ី ប៉ាស៊ីហ្វិច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលស្វាគមន៍ លោកស្រីសាស្រ្តាចារ្យបណ្ឌិត Ouidad TEBBAA នាយកថ្មីនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (Agence Universitaire de la Francophonie) ប្រចាំនៅតំបន់អាស៊ី ប៉ាស៊ីហ្វិច និងលោក អ៊ឹម ក្រាវង្ស ទទួលបន្ទុកទីភ្នាក់ងារឧត្តមសិក្សា ដែលប្រើប្រាស់ភាសាបារាំង ប្រចាំនៅទីក្រុងភ្នំពេញ។ ក្នុងជំនួបនេះគឺបានពិភាក្សាដើម្បីពិនិត្យលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងទីភ្នាក់ងារឧត្តមសិក្សា ដែលប្រើប្រាស់ភាសាបារាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។