នាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបសំណេះសំណាល ជាមួយនឹង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅបន្ទប់ទទួលភ្ញៀវ ជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបសំណេះសំណាល ជាមួយនឹង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីតម្រូវការផ្សេងៗ និងការបណ្ដុះបណ្ដាលមន្ត្រីរាជការ របស់សាលាភូមិន្ទរដ្ឋបាល។