កិច្ចប្រជុំណែនាំស្ដីពី ភារកិច្ចរបស់ប្រធាន អនុប្រធាន សមាជិក សមាជិកា ដែលមានឈ្មោះនៅក្នុង អនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមការលើកទី៨ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីតំណាង អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្ដីពី ភារកិច្ចរបស់ប្រធាន អនុប្រធាន សមាជិក សមាជិកា ដែលមានឈ្មោះនៅក្នុង អនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមការលើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។