កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីមក្រមការ បន្ទប់ភ្នំពេញ វេនព្រឹក ឆ្នាំ២០១៨ បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ «ដាំកូនឈើ និងតបណ្តាញទឹក» ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨
(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីមក្រមការ បន្ទប់ភ្នំពេញ វេនព្រឹក ឆ្នាំ២០១៨ បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ «ដាំកូនឈើ និងតបណ្តាញទឹក» នៅអនុវិទ្យាល័យភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ អ៊ុំ វិចិត្រ ជាសាស្រ្តាចារ្យនៃសាលាភូមិន្ទរដ្ឋបាល និងជាតំណាងឱ្យ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។ ការអនុវត្តសកម្មភាពសង្គមនេះ ផ្តោតសំខាន់លើ៖ ១.ដាំកូនឈើចំនួន១១០ដើម ២.ចែកសៀវភៅសិក្សាចំនួន២០០ក្បាល និងកាតាប១៤០ ៣.ធុងសម្រាមចំនួន៥ ៤.ចែកថ្នាំពេទ្យ ៥.តបណ្តាញទឹកប្រវែង៣០០ម៉ែត ៦.ពាក្យស្លោកចំនួន២០បន្ទះ ៧.កន្លែងលាងដៃមួយ និង បង់អង្គុយចំនួន២ផងដែរ!