កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០១៨ បន្ទប់អង្គរធំ វេនរសៀលនៃសាលាភូមិន្ទរដ្ឋបាល បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ "ការចូលរួមអភិវឌ្ឍពីចំនុចសូន្យ" ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨
(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០១៨ បន្ទប់អង្គរធំ វេនរសៀលនៃសាលាភូមិន្ទរដ្ឋបាល បានចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ "ការចូលរួមអភិវឌ្ឍពីចំនុចសូន្យ" នៅសាលាមតេយ្យសហគមន៍ដូនមាស ស្ថិតនៅភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ សមិទ្ធផលនៃសកម្មភាពសង្គម រួមមាន ៖ ១.ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ១២០ម៉ែត្រ ២.បន្ទប់ទឹកមួយខ្នង មាន២បន្ទប់ ៣.កសាងដងទង់ជាតិ និងសួនច្បារសាលារៀន ៤.ប្រព័ន្ធបណ្តាញទឹកស្អាតប្រវែង ៦០០ម៉ែត្រ ៥.បង្គោលរបងបេតុងចំនួន ៦០០ម៉ែត្រ ៦.លុបស្រះមួយ និងកែសម្រួលស្រះទឹកថ្មី និងជម្រៅ ព្រមទាំងឈូសឆាយ កែលម្អសោភ័ណភាពទីធ្លាសាលាទាំងមូល ៧.កសាងក្លោងទ្វារចូលសាលាចំនួនមួយ ៨.ចែកជូនថ្នាំពេទ្យ សារ៉ុង ក្រម៉ា ក្រណាត់ស សំភារៈសិក្សា និងថវិកាមួយចំនួនជូនលោកតាលោកយាយ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស សរុបរួមចំនួន៥០០នាក់។