សាលាភូមិន្ទរដ្ឋបាល បានរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមការជំនាន់ទី៨ សម្រាប់ការប្រឡងលើវិញ្ញាសាសរសេរលើកទី២ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាភូមិន្ទរដ្ឋបាល បានរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សមន្ត្រីក្រមការជំនាន់ទី៨ សម្រាប់ការប្រឡងលើវិញ្ញាសាសរសេរលើកទី២ ក្នុងនោះមានបេក្ខជនសរុបចំនួន ២៣៤ អង្គ/នាក់ (ស្រី ៥៩នាក់) ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងការប្រឡងលើកទី១ ដោយមានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអ្នកសង្កេតការណ៍ ដែលបានអញ្ជើញមកពីក្រសួង~ស្ថាប័ន និងសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។