កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០១៨ បន្ទប់លង្វែកវេនព្រឹក បានចុះអនុវត្តសកម្មភាព​សង្គម ក្រោមប្រធានបទ"បរិស្ថានស្អាត និងការអប់រំល្អ" ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨
នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០១៨ បន្ទប់លង្វែកវេនព្រឹក បានចុះអនុវត្តសកម្មភាព​សង្គម ក្រោមប្រធានបទ"បរិស្ថានស្អាត និងការអប់រំល្អ" នៅវិទ្យាល័យ ២៤កញ្ញា ដែលស្ថិតនៅក្ន្ងុងឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមសម្ភោធ ដាក់អោយប្រេីប្រាស់ដោយ លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និង លោក ឈឺន សុធន អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ។ សមិទ្ធផលនៃសកម្មភាពសង្គម រួមមាន ៖ ១.រូបសំណាកភិរម្យភាសាអ៊ូ ហៅង៉ុយ ២.បណ្តាញទឹកសម្រាប់ស្រោចស្រពសួនច្បារ និងបង្គន់អនាម័យ ៣.ដាំកូនឈើចំនួន១០០ដើមក្ន្ងុងបរិវេនវិទ្យាល័យ ។ ឆ្លៀតក្នុងឱកាសនេះ គណៈអធិបតី និងកម្មសិក្សាការី បានដឹកនាំសិស្សានុសិស្សទាំងអស់ធ្វើអនាម័យក្នុងបរិវេន និងជុំវិញវិទ្យាល័យផងដែរ។