នាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបសំណេះសំណាល និងផ្ដល់ការណែនាំផ្សេងៗពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល ជូនដល់សិស្សមន្ត្រីក្រមការជំនាន់ទី៨ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបសំណេះសំណាល និងផ្ដល់ការណែនាំផ្សេងៗពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល ជូនដល់សិស្សមន្ត្រីក្រមការជំនាន់ទី៨ ដែលមានឈ្មោះក្នុងបញ្ជីរាយនាម បេក្ខជនប្រឡងជាប់ជាស្ថាពរទាំងអស់ ក្នុងនោះក៏មានជនពិការភ្នែក២រូបផងដែរ។ ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្ដមនាយក បានកោតសរសើរ ដល់សិស្សមន្ត្រីក្រមការទាំងអស់ ដែលខិតខំតស៊ូរៀនសូត្រ ហើយបានប្រឡងជាប់ជាសិស្សមន្ត្រីក្រមការ នៅក្នុងសាលាភូមិន្ទរដ្ឋបាល។