ពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់ សិក្ខាកាមវគ្គខ្លី ជំនាញគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី១ ដែលបានទទួលការបណ្ដុះបណ្ដាល នៅសាលាភូមិន្ទរដ្ឋបាលដោយជោគជ័យ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅក្នុងសហសាលសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់ សិក្ខាកាម វគ្គខ្លីជំនាញគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី១ ដែលបានទទួលការបណ្ដុះបណ្ដាលរយៈពេល ១២០ម៉ោង នៅសាលាភូមិន្ទរដ្ឋបាលដោយជោគជ័យ។ លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្ត នៃសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់នៅក្នុងរបាយការណ៍អំពីស្ថានភាពសិក្ខាកាមដែលត្រូវទទួលវិញ្ញាបនបត្រក្នុងវគ្គខ្លីជំនាញគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី១នេះថា សិក្ខាកាមដែលត្រូវទទួលវិញ្ញាបនបត្រនេះសរុបចំនួន ១៣០ នាក់។