កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០១៨ ចុះអនុវត្តការងារសង្គមក្នុងបរិវេណ សាលាបឋមសិក្សាកងខេមរភូមិន្ទ ក្រោមប្រធានបទ «វប្បធម៌អំណានក្រោមម្លប់បៃតង» ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០១៨ (បន្ទប់ចតុមុខវេនរសៀល)ចំនួន ៤១ អង្គ/នាក់ ដឹកនាំដោយ លោកគ្រូ អ៊ុច មុនី អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្ត នៃសាលាភូមិន្ទរដ្ឋបាល និងជាតំណាងសាលាភូមិន្ទរដ្ឋបាល បានចុះអនុវត្តការងារសង្គមក្នុងបរិវេណសាលាបឋមសិក្សាកងខេមរភូមិន្ទក្រោមប្រធានបទ «វប្បធម៌អំណានក្រោមម្លប់បៃតង» និងបានប្រារព្ធពិធីសម្ពោធសមិទ្ធផលការងារសង្គមរួមមាន៖ ១. រូបព្រះបាទជ័យវរ្ម័នទី៧ ដែលបានកសាងឡើងដោយថ្មភ្នំ ២. រៀបចំជូសជុលកែលម្អ និងបំពាក់គ្រឿងបរិក្ខារនៅក្នុងបណ្ណាល័យ ៣. រៀបចំកែលម្អសោភ័ណភាពសួនច្បារ និងដងទង់ជាតិ ៤. រៀបចំប្រឡាយរំដោះទឹកជុំវិញថ្នាក់រៀន និងរបងសាលា ៥. រៀបចំសួនបន្លែ ៦. រៀបចំធុងសម្រាមនៅក្នុងបរិវេណសាលាដើម្បីបណ្ដុះគំនិត អោយសិស្សានុសិស្សចេះទុកដាក់សម្រាមអោយបានត្រឹមត្រូវផងដែរ!។