«សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់យុទ្ធសាស្ត្រចតុកោណ ឆ្នាំ២០០២-២០០៤» បានយកថវិកាចំនួន ១៦៥០$ ដើម្បីចូលរួមកសាងឧទ្យានសម្ដេចវិបុលបញ្ញា សុខ អាន នៅក្នុងសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ «សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់យុទ្ធសាស្ត្រចតុកោណ ឆ្នាំ២០០២-២០០៤» បានយកថវិកាចំនួន ១៦៥០$ (មួយពាន់ប្រាំមួយរយហាសិបដុល្លា)មកប្រគល់ជូនឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមកសាងឧទ្យានសម្ដេចវិបុលបញ្ញា សុខ អាន នៅក្នុងសាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសនោះដែរ ឯកឧត្ដមនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់យុទ្ធសាស្ត្រចតុកោណ ដែលមានទឹកចិត្តជ្រះថ្លា ក្នុងការជួយកែលម្អឧទ្យាននេះ ហើយឯកឧត្ដម ក៏បានជូនពរដល់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់យុទ្ធសាស្ត្រចតុកោណទាំងអស់ អោយជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងទទួលជោគជ័យ គ្រប់ភារកិច្ចទាំងអស់ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០១៩ នេះផងដែរ។