កម្មសិក្សាការីវគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ឆ្នាំ២០១៨ បន្ទប់អង្គរធំ (វេនរសៀល) បានចុះអនុវត្តការងារសង្គមក្រោមប្រធានបទ "ការចូលរួមកាត់បន្ថយភាពក្រីក្រ-នវានុវត្តន៍ការិយាល័យទំនើប និងផាសុខភាព" ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
(ខេត្តកណ្ដាល)៖ នៅថ្ងៃអង្គារ៍ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅអនុវិទ្យាល័យព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្មសិក្សាការីវគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ឆ្នាំ២០១៨ បន្ទប់អង្គរធំ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៤៥អង្គ/នាក់ បានចុះអនុវត្តការងារសង្គមក្រោមប្រធានបទ "ការចូលរួមកាត់បន្ថយភាពក្រីក្រ-នវានុវត្តន៍ការិយាល័យទំនើប និងផាសុខភាព" ពិធីសម្ពោធនេះត្រូវបានការអញ្ជើញចូលរួមជាគណ:អធិបតីដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល។ សមិទ្ធផលនានាដែលបានកសាងនៅទីនោះរួមមាន៖ ១. ស្ពានបេតុងប្រវែង៦ម៉X៣ម៉ នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ២. សួនច្បារភ្លោះទំហំ៨ម៉X១៥ម៉ ក្នុងអនុវិទ្យាល័យព្រែករកា ៣. កែលម្អទីលានបាល់ទះ បាល់ទាត់ ក្នុងអនុវិទ្យាល័យព្រែករកា ៤. ឧបត្ថម្ភសម្ភារកីឡា១សំរាប់ ៥. ឧបត្ថម្ភ Computer និងPrinterមួយឈុត សរុបថវិកាចំណាយអស់ ៧៦៤៨$ ក្នុងនោះថវិកាសប្បុរសជន ចំនួន ៧៣៨$ +ថវិកាខាងលើនេះមិនគិតអំពីការឧបត្ថម្ភ និងចំណាយផ្សេងៗក្នុងពិធីសម្ពោធទេ។