បាឋកថា ស្ដីពី «វិស័យការពារជាតិរបស់ប្រទេសកម្ពុជា» ឧទ្ទេសនាមដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលបានអញ្ជើញដឹកនាំ៖ -កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ចំនួន ១២១ អង្គ/នាក់ -កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ចំនួន ១៦៦ អង្គ/នាក់ -កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម ចំនួន ៤៥នាក់ -កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីក្រមការ ចំនួន ៧០ អង្គ/នាក់ -សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ ចំនួន ៦០ នាក់ -សិស្សមន្ត្រីក្រមការជំនាន់ទី៨ ចំនួន ១២៥ អង្គ/នាក់ សរុបរួមចំនួន ៦៥៤ អង្គ/នាក់ ព្រះសង្ឃចំនួន ១៧ អង្គ ដើម្បីចូលរួមស្ដាប់បទបាឋកថា ស្ដីពី «វិស័យការពារជាតិរបស់ប្រទេសកម្ពុជា» ឧទ្ទេសនាមដោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ដែលកម្មវិធីនេះបានប្រព្រឹត្តទៅ នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល។