បាឋកថា ស្ដីពី «កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ» ដែលត្រូវបានធ្វើបទបង្ហាញដោយ៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីក្រមការ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី៨ នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំង សិក្ខាកាមវគ្គខ្លីនៃក្រសួងបរិស្ថាន សរុបចំនួន ៦៧២ អង្គ/នាក់ ដើម្បីចូលរួមស្ដាប់បទបាឋកថា ស្ដីពី «កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ» ដែលត្រូវបានធ្វើបទបង្ហាញដោយ៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្ដីការក្រសួងបរិស្ថាន សាលប្រជុំ ម៉ុក ម៉ារ៉េត។