ចំណាប់អារម្មណ៍ របស់សិស្សមន្ត្រីក្រមការចំនួន ៧រូប ក្រោយប្រឡងជាប់ជាស្ថាពរ ក្នុងការប្រឡងប្រកួតប្រជែង សិស្សមន្ត្រីក្រមការជំនាន់ទី៨ នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សាលាភូមិន្ទរដ្ឋបាល ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានទទួលនូវចំណាប់អារម្មណ៍ របស់សិស្សមន្ត្រីក្រមការចំនួន ៧រូប ក្រោយប្រឡងជាប់ជាស្ថាពរ ក្នុងការប្រឡងប្រកួតប្រជែង សិស្សមន្ត្រីក្រមការជំនាន់ទី៨ នៃសាលាភូមិន្ទរដ្ឋបាលចំនួនពីរលើក៖ លើកទី១៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ និងលើកទី២៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ទាំងនេះគឺជាអ្វីដែលប្អូនៗបានសរសេរឡើង ដោយចេញពីទឹកចិត្តរបស់ពួកគាត់។