ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានជូន សំភារៈសិក្សា និងថវិកាមួយចំនួន ដល់សិស្សមន្ត្រីក្រមការជំនាន់ទី៨ ជាជនពិការភ្នែកទាំងពីរ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានជូន៖ - លោក ពិន សុភ័ក្រ (កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងថវិការចំនួន ៤០ម៉ឺនរៀល) - លោក មិន បូណា (ថវិកាចំនួន ៤០ម៉ឺនរៀល) ដែលជាសិស្សមន្ត្រីក្រមការជំនាន់ទី៨ និងជាជនពិការភ្នែកទាំងពីរផងដែរ ដើម្បីសម្រួលដល់ការសិក្សា និងមធ្យោបាយ ក្នុងការធ្វើដំណើររបស់ពួកគាត់ទាំងពីរ។ នេះបញ្ជាក់អោយឃើញថា ឯកឧត្ដមពិតជាយកចិត្តទុកដាក់ ដល់សិស្សមន្ត្រីដែលជាជនពិការភ្នែកពិតប្រាកដមែន។