អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី«កិច្ចសហប្រតិបត្តិការការសិក្សាអប់រំ» រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយនឹងសាកលវិទ្យាល័យក្រចេះ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩
(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី«កិច្ចសហប្រតិបត្តិការការសិក្សាអប់រំ» ជាមួយនឹងសាកលវិទ្យាល័យក្រចេះ ដោយមានការអញ្ជើញចូលរួម ជាអធិបតី ពីសំណាក់ ឯកឧត្តម សរ ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកអភិបាលនៃគណៈអភិបាលស្រុកចិត្របុរី ឯកឧត្ដមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង មន្ត្រីរាជការ និងនិស្សិត នៃសាកលវិទ្យាល័យក្រចេះ។ ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរកម្មវិធីសិក្សា ចែករំលែកបទពិសោធន៍ និងជួយពង្រឹងដល់សមត្ថភាពមន្ត្រីក៏ដូចជា សិស្ស និស្សិត នៃសាកលវិទ្យាល័យក្រចេះ ឱ្យកាន់តែមានគុណភាព និងចំណេះដឹងកាន់តែប្រសើរឡើងដើម្បីចូលរួមកសាងប្រទេសជាតិយើង។ បន្ថែមពីនេះ ឯកឧត្ដម នាយកសាលាភូមិន្ទរដ្ឋបាល ក៏បាននាំយកនៅថ្នាំពេទ្យមួយចំនួន ដើម្បីយកទៅចែកជូនដល់ មណ្ឌលសុខភាពគ្រប់ឃុំទាំងអស់ នៃស្រុកចិត្របុរីផងដែរ ក្នុងនោះរួមមាន៖ ១.ថ្នាំឬសដូងបាត ចំនួន ៥៣កេះ ២.ថ្នាំសម្រាប់ព្យាបាលឈឺភ្នែក ចំនួន ៣៧០កេះ ៣.ថ្នាំព្យាបាលមុខមុន ចំនួន ៣៩កេះ ៤.ថ្នាំព្យាបាលធ្មេញ ចំនួន ១៤៣កេះ ៥.ថ្នាំលាងរបួស ចំនួន ១៦កេះ សរុបទាំងអស់ ចំនួន ៦២១កេះ។