ពិធី «សម្ពោធបណ្ណាល័យអនុវិទ្យាល័យគោកត្រប់ និងពិធីប្រគល់ពានរង្វាន់បាល់ទះ» និងការចុះធ្វើការងារសង្គម របស់ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់ឧដុង្គ វេនរសៀល ឆ្នាំ២០១៨ នៃសាលាភូមិន្ទរដ្ឋបាលក្រោមប្រធានបទ ស្ដីពី «ការអភិវឌ្ឍន៍សង្គម និងយុវជនដើម្បីសន្តិភាព» ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩
(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងលោក អ៊ុង សារ៉ាវ៉ាន់ នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី «សម្ពោធបណ្ណាល័យអនុវិទ្យាល័យគោកត្រប់ និងពិធីប្រគល់ពានរង្វាន់បាល់ទះ» និងការចុះធ្វើការងារសង្គម របស់ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់ឧដុង្គ វេនរសៀល ឆ្នាំ២០១៨ នៃសាលាភូមិន្ទរដ្ឋបាលក្រោមប្រធានបទ ស្ដីពី «ការអភិវឌ្ឍន៍សង្គម និងយុវជនដើម្បីសន្តិភាព» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាក្រុមការងារគណៈពង្រឹងមូលដ្ឋានទាំង១៨ឃុំ ក្នុងស្រុក កណ្ដាលស្ទឹង កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បន្ទប់ឧដុង្គ វេនរសៀល ឆ្នាំ២០១៨ នៃសាលាភូមិន្ទរដ្ឋបាល លោកអភិបាលនៃស្រុក លោកអភិបាលរងស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃអនុវិទ្យាល័យគោកត្រប់ម៉ុនស្ទ័រ សមិទ្ធិផលដែលបានកសាងរួមមាន៖ ១-ការរៀបចំការដ្ឋានដោយបានចាក់ដីចំនួន ២០៧ឡាន លើទីតាំងសាងសង់ដែលជាត្រពាំងចាស់ ២-កាលពីថ្ងៃសុក្រ ២រោច ខែអសុជ្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារបានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារបណ្ណាល័យ ១ខ្នង ដែលមានទំហំ ៩.៥មx៨ម កម្ពស់ ៣.៥ម ៣-បន្ទប់ទឹក ចំនួន១បន្ទប់ ទំហំ ២.៥មx៣ម ៤-បំពាក់សម្ភារគ្រឿងបរិក្ខា សៀវភៅសិក្សា និងដាំកូនឈើក្នុងបរិវេណសាលា ៥-ព្រមទាំងដាក់ឈុតតុកៅអីថ្មសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអាចអង្គុយអាននៅទីធ្លារខាងក្រៅបណ្ណាល័យ ចំនួន៦ឈុត *សរុបថវិកាសាងសង់ចំនួន ២៦ ៩៧៥ដុល្លារ (ពីរម៉ឺនប្រាំមួយពាន់ប្រាំបួនរយចិតសិបប្រាំដុល្លារ) (ដោយមិនទាន់គិតការចំណាយផ្សេងៗ) ដែលសមិទ្ធផលទាំងអស់នេះនឹងត្រូវបាន កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះផងដែរ។