ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីនៅក្នុង «ពិធីបើកវគ្គមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០១៧ វគ្គទី៦» ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីនៅក្នុង «ពិធីបើកវគ្គមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០១៧ វគ្គទី៦» ក្នុងពិធីនោះឯកឧត្ដមនាយកក៏បានសំណេះសំណាលអំពី តួនាទីនិងភារកិច្ចមន្ត្រីរាជការ ក្នុងវិស័យមុខងារសាធារណៈ ព្រមទាំងផ្ដល់ការណែនាំផ្សេងៗជាច្រើន ដែលពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល នៅសាលាភូមិន្ទរដ្ឋបាលផងដែរ។